កាលបរិច្ឆេទ: ១១ មករា ២០២៣
សិក្ខាសាលា «ចក្ខុវិស័យឆ្ពោះទៅកាន់ការអភិវឌ្ឍន៍វិស័យឱសថនៅកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ ដោយសហគ្រាសផលិតឱសថ ប៉េប៉េអឹម ស្របពេលនឹងការប្រារព្ធខួបលើកទី ៦៣ ឆ្នាំនៃការបង្កើតឱសថបំបាត់ការឈឺចុកចាប់ដំបូងគេគឺឱសថ «គីណាល់» ដោយលោកឱសថបណ្ឌិត កុក សុខគីម កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យ។
សិក្ខាសាលានេះមានការចូលរួមពីវិគ្មិនសំខាន់ៗដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យឱសថសាស្រ្ត ដើម្បីចូលរួមចែករំលែកនូវចំណេះដឹងថ្មីដល់ យុវនិស្សិតឱសថសាស្រ្តជិតពីររយនាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកវិទ្យាល័យន័រតុន និងនិស្សិតនៃមហាវិទ្យាល័យអន្តរជាតិ។